ផ្នែកសម្ភព-រោគស្ត្រី

  1. ប្រធានសំខាន់ៗ
    • “ថែទាំសុខភាពស្ត្រីនៃម្ទីរពេទ្យ Med115៖ ផ្នែកសម្ភព រោគស្ត្រី មានជំនាញខ្ពស់និងការយកចិត្តទុកដាក់ខ្ពស់”
  2. ការណែនាំទូទៅអំពីមន្ទីរពេទ្យ Med115:
    បេសកកម្ម ការធានា និង កិត្យានុភាពនៃផ្នែកសម្ភព និងរោគស្ត្រី របស់មន្ទីរពេទ្យ Med115
    ស្វាគមន៍មកកាន់ផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យ Med115 ដែលជាទីកន្លែងថែទាំសុខភាពស្ត្រី និងផ្សារភ្ជាប់ជាំមួយបេសកកម្ម ធានាគុណភាព និងកិត្យានុភាពខ្ពស់។
    បេសកកម្ម៖ យើងខ្ញុំផ្តល់ជូនទីកន្លែងថែទាំសុខភាពស្ត្រីទូទៅ និង ជំនាញជ្រៅ។ បេសកកម្មរបស់យើងខ្ញុំមិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ គឺថែមទាំងបង្កើតបរិយាកាសប្រឹក្សាយោបល់មានផាសុខភាព ការជំនួយយ៉ាងយកចិត្តទុកដាក់ និង រួមដំណើរក្នុងការថែទាំស្ត្រីនៃគ្រប់ដំណាក់កាល។
    ធានាគុណភាព៖ គុណភាព គឺជាស្នូលសំខាន់នៃគ្រប់សកម្មភាពនៅផ្នែកសម្ភពនិងរោគស្ត្រីរប់យើងខ្ញុំ។ ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញរបស់យើងខ្ញុំធានានឹងផ្តល់ជូនអ្នកជំងឺនូវសេវាកម្មល្អបំផុត ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ការគោរព និងការយល់ដឹងសំខាន់ៗអំពីសុខភាពស្ត្រី។
    កិត្យានុភាពខ្ពស់៖ មន្ទីរពេទ្យ Med115 បានសបញ្ជាក់អំពីកិត្យានុភាពដ៏ខ្ពង់ខ្ពស់របស់ខ្លួន នៃវិស័យថែទាំសុខភាពស្ត្រី។ ជាពិសេសគឺ មានការវិនិយោគលើគ្រឿងបរិក្ខាទំនើប បច្ចេកវិទ្យាសុខាភិបាលដ៏ជឿនលឿន និងក្រុមវេជ្ជបណ្ឌិត ក្រុមអ្នកជំនាញឈានមុខគេ បានរួមដំណើរជួយឧ្យយើងខ្ញុំក្លាយជាទីកន្លែងដ៏មានទំនុកចិត្តជូនស្ត្រីគ្រប់រូប។
    ស្ថិតនៅផ្នែក សម្ភពនិងរោគស្ត្រី យើងខ្ញុំមិនត្រឹមតែផ្តល់ជូនសេវាកម្មល្អនោះទេ គឺថែមទាំងជាផ្តល់ភាពកកក្តៅ ស្នាមញញឹម និងរឿងរាវល្អៗផងដែរ។ សូមផ្តល់ឱកាសដល់យើងខ្ញុំ ដើម្បីរួមដំណើរក្នុងការថែទាំ និងនាំមកជូនជីវភាពមានសុខភាពល្អនិងស្រស់បំព្រង។
    3. ហេតុអ្វីគួរជ្រើសរើសផ្នែកសម្ភពនិងរោគស្ត្រីនៅ Med115:
    • ក្រុមវេជ្ជបណ្ឌិតមានគុណភាព
    • ក្រុមវេជ្ជបណ្ឌិតមានជំនាញខ្ពស់ បទពិសោធន៍ច្រើនឆ្នាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពស្ត្រី។
    • គ្រឿងបរិក្ខាទំនើប
    • គ្រឿងបរិក្ខាទំនើប ជំនួយដល់ការរោគវិនិច្ឆ័យនិងព្យាបាលមានប្រសិទ្ធភាពខ្ពស់។
    • វិធីសាស្ត្រថែទាំចម្រុះ
    • ការរួមបញ្ចូលនៃបណ្តាវិធីសាស្ត្រថែទាំទំនើបនិងឱសថបុរាណ។
    4. សេវាកម្មនៃផ្នែកសម្ភពនិងរោគស្ត្រី
    • ពិនិត្យនិងព្យាបាលជំងឺរោគស្ត្រីទូទៅ
    • ការពិនិត្យមហារីកមាត់ស្បូន
    • ការធ្វើផែនការគ្រួសារ (ការរំលូតកូនដោយវេជ្ជសាស្ត្រ)
    • ឆ្លុះព្យាបាលមាត់ស្បូន
    • ធ្វើតេស្ត anapath លើកោសិកាមហារីកមាត់ស្បូន
    5. ការទទួលស្គាល់និងវាយតម្លៃ
    • ការវាយតម្លៃពីអ្នកជំងឺ ដែលធ្លាប់ទទួលសេវាកម្មនៅផ្នែកសម្ភពនិងរោគស្ត្រី។
    • បងស្រី ម័ល មុនី (38ឆ្នាំ)៖ “ខ្ញុំចាប់អារម្មណ៍ជាមួយភាពជំនាញ និងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃផ្នែកសម្ភព រោគស្ត្រី Med115។ ពួកគាត់មិនត្រឹមតែជួយដោះស្រាយបញ្ហាសុខភាពនោះទេ ថែមទាំងផ្តល់នូវបរិយាកាសល្អ មានផាសុខភាព និងរួសរាយទៀតផង។ ខ្ញុំទុកចិត្តពេលជ្រើសរើស Med115។”
    • វ៉ាត់ ចិន្តា (29ឆ្នាំ) – ភ្នំពេញ “សេវាកម្មនៅមន្ទីរពេទ្យនេះល្អណាស់ គ្រូពេទ្យយកចិត្តទុកដាក់លើអ្នកជំងឺ ជួយប្រឹក្សាផ្តល់យោបល់ និងធ្វើការវិនិច្ឆ័យជំងឺយ៉ាងលម្អិតដើម្បីព្យាបាលទាន់ពេល។ សូមអរគុណដល់ Med115ដែលផ្តល់ឱ្យខ្ញុំនូវការពិសោធន៍ដ៏ល្អបែបនេះ។”
    • ថន ចាន់នីន (42ឆ្នាំ) – ស្វាយរៀង៖ “Med115 មិនត្រឹមតែជាកន្លែងខ្ញុំព្យាបាលទេ ពេលទៅដល់មានអារម្មណ៍ថាដូចនៅផ្ទះយើងចឹង ពួកគាត់យកចិត្តទុកដាក់ មើលថែយើងខ្លាំងណាស់ បើមិនយល់ចំណុចណា គឺគ្រូពេទ្យផ្តល់ព័ត៌មានយើងអស់ពីចិត្តតែម្តង។”
    • ស្រីអ៊ីម (35ឆ្នាំ) – កំពង់ឆ្នាំង៖ “Med115 បានជួយខ្ញុំច្រើនណាស់ ជួយផ្លាស់ប្តូរជីវភាពរបស់ខ្ញុំ ទាំងគ្រូពេទ្យ ទាំងអ្នកថែទាំ គឺរួសរាយ មិនធ្វើឱ្យយើងមានសម្ពាធអ្វីទេ ខ្ញុំវាយតម្លៃ ខ្ពស់ទៅលើសេវាពួកគាត់ហ្មង។”
    • ស្រួង នីសា (31ឆ្នាំ) – ត្បូងឃ្មុំ៖ “Med115 មិនត្រឹមតែជួយព្យាបាលទេ ថែមទាំងចែករំលែកបទពិសោធន៍ និងព័ត៌មានល្អៗទាក់ទងនឹងរោគស្ត្រី។ ខ្ញុំពេញចិត្តនឹងសេវាកម្ម ការយកចិត្តទុកដាក់របស់ពួកគាត់។”

        6.លក្ខណៈពិសេស៖
• ប្រព័ន្ធណាត់ជួបតាមអនឡាញ
• ផ្តល់ភាពងាយស្រួលជូនអ្នកជំងឺក្នុងកាតណាត់ជួបគ្រូពេទ្យ ដោយមិនចាំបាច់មកដល់កន្លែងផ្ទាល់។
• .ព័ត៌មានប្រឹក្សាសុខភាព
• ផ្តល់ជូនអត្ថបទ video និងឯកសារទាក់ទងនឹងសុខភាពស្ត្រី។
• .នាទីសំណួរចម្លើយតាមអនឡាញ
• សំណួរ៖ ខ្ញុំត្រូវទៅពិនិត្យរោគស្ត្រីនៅពេលណាដែរ? បម្លើយ៖ អ្នកគួរទៅពិនិត្យរោគស្ត្រីប្រចាំឆ្នាំជាកំណត់ ជាពិសេសគឺពេលមានអការៈមិនប្រក្រតីដូចជា រមាស់           ឈឺ ឬមានក្លិនអាក្រក់ ក៏ត្រូវទៅពិនិត្យដែរ។
•  សំណួរ៖ តើគួរត្រៀមអ្វីមុនពេលពិនិត្យរោគស្ត្រី? ចម្លើយ៖ មិនគួររួមពេទ្យមុនពេលពិនិត្យ 24 ម៉ោង។ ទន្ទឹមនឹងនោះ ប្រសិនបើមានអការៈណាមួយ គួរសរសេរ          ចំណាំទុកដើម្បីផ្តល់ព័ត៌មានដលល់គ្រូពេទ្យ។
• សំណួរ៖ ហេតុអ្វីក្រោយពេលរួមភេទ ខ្ញុំតែងមានអារម្មណ៍ឈឺ និងក្រហាយ? ចម្លើយ៖ ដោយមូលហេតុជាច្រើនដូចជា រលាក ឬរងឥទ្ធិពលក្រោយពេលឆ្លងទន្លេ។         ជាក់ស្តែងយ៉ាងណា គ្រូពេទ្យនឹងពិនិត្យច្បាស់លាស់ដើម្បីរកឃើញមូលហេតុ និងផ្តល់ជូនផែនការព្យាបាល។
•  សំណួរ៖ តើខ្ញុំគួរការពារមិនឱ្យមានកូនតាមវិធីណា? ចម្លើយ៖ មានវិធីសាស្ត្រជាច្រើនក្នុងការការពារមិនឱ្យមានកូន ប៉ុន្តែលោកគ្រូពេទ្យនឹងប្រឹក្សាផ្តល់                     ព័ត៌មានពី  វិធីសាស្ត្រសមរម្យបំផុតតាមស្ថានភាពជាក់ស្តែង។
•  សំណួរ៖ តើគួរធ្វើបែបណាដើម្បីថែរក្សាទ្វាមាសឱ្យត្រឹមត្រូវ? ចម្លើយ៖ ប្រើប្រាស់សាប៊ូសម្រាប់តែតំបន់ទ្វាមាស ជាពិសេស គឺមិនគួរប្រើទឹកក្តៅពេកទេ។ ម្យ៉ាងវិញ        ទៀត គឺមិនគួរប្រើប្រាស់ផលិតផលដែលមានជាតិគីមីបង្ករឱ្យមានការប្រតិកម្ម។
• សំណួរ៖ ហេតុអ្វីមានក្លិននៅតំបន់ទ្វាមាស? ចម្លើយ៖ ក្លិនតំបន់ទ្វាមាស អាចបង្ករមកពីមូលហេតុជាច្រើនដូចជា៖ ការរលាក ផ្សិត ឬមកពីទម្លាប់ថែទាំមិនត្រឹម         ត្រូវ។ យ៉ាងណាម៉ិញ លោកគ្រូពេទ្យនឹងជួយប្រឹក្សាផ្តល់យោបល់ បង្ហាញពីមូលហេតុនិងលើកឡើងវិធីសាស្ត្រព្យាបាលសមរម្យ។
•  សំណួរ៖ ខ្ញុំមានដុំឈាមនៅចន្លោះពេលមានរដូវ តើគួរបារម្ភឬទេ? ចម្លើយ៖ បញ្ហានេះកើតឡើងដោយមូលហេតុជាច្រើន អាចនឹងជាបញ្ហាទាក់ទងនឹងមាត់ស្បូន        ប៉ុន្តែគ្រូពេទ្យនឹងធ្វើតេស្តដើម្បីស្វែងយកមូលហេតុពិតប្រាកដ។
•  សំណួរ៖ តើគួរធ្វើបែបណាដើម្បីព្យាបាលរោគផ្សិត? ឆម្លើយ៖ គួរប្រើប្រាស់ផលិតផលការពារផ្សិត ប៉ុន្តែគ្រូពេទ្យនឹងវាយតម្លៃលើស្ថានភាពជាក់ស្តែងនិងផ្តល់ជូនវិធី       សាស្ត្រព្យាបាលឱ្យសមស្របបំផុត។
• សំណួរ៖ តើខ្ញុំគួរប្រើផលិតផលអនាម័យប្រភេទមួយណាទើបសុវត្ថិភាព? ចម្លើយ៖ ផលិតផលដែលមិនមានក្លិន មិនមានសារធាតុគីមីដែលធ្វើឱ្យប្រតិកម្ម។ គួរ          ចាប់ផ្តើមតេស្តផលិតផល ដោយប្រើចំនួនតិចសិន រួចតាមដានថាមានប្រតិកម្មអ្វីឬអត់។
•  សំណួរ៖ តើខ្ញុំអាចនឹងមានផ្ទៃពោះបន្ទាប់ពីប្រើប្រាស់ថ្នាំការពារមិនឱ្យមានកូនដែរឬទេ? ចម្លើយ៖ អាចនឹងមាន ប៉ុន្តែស្ថានភាពនីមួយៗគឺខុសៗគ្នា។ ជាពិសេស      បើសិនជាអ្នកមានបំណងចង់មានកូន សូមពិភាគ្សាជាមួយវេជ្ជបណ្ឌិត ដើម្បីមានផែនការសមស្របបំផុត។

  •  សំណួរ៖ ការពិនិត្យមហារីកមាត់ស្បូនគឺជាអ្វី? ឆម្លើយ៖ ការពិនិត្យមហារីកមាត់ស្បូន គឺដំណើការនៃការពិនិត្យ និង វាយតម្លៃលើស្ថានភាពសុខភាពមាត់ស្បូន ដើម្បីរកឃើញរោគសញ្ញានៃជំងឺមហារីក។
    •  សំណួរ៖ ពេលណាទើបខ្ញុំគួរទៅពិនិត្យផ្នែករោគស្ត្រី ដើម្បីគ្រប់គ្រងជំងឺមហារីកមាត់ស្បូន? ចម្លើយ៖ ចាប់ពីអាយុ 21 ឆ្នាំគឺយើងគួរយកចិត្តទុកដាក់ និងទៅពិនិត្យជាប្រាំ ៣ ឆ្នាំម្តង។ បន្ទាប់មក អាយុ 30ឆ្នាំឡើង គួរគួបផ្សំនឹងការធ្វើតេស្ត HPV និងព្យាយាមអនុវត្តជាប្រចាំ ៥ ឆ្នាំម្តង។
    •  សំណួរ៖ ការពិនិត្យជំងឺមហារីកមាត់ស្បូនធ្វើឧ្យឈឺឬអត់? ចម្លើយ៖ ការពិនិត្យនេះ នឹងមិនធ្វើឧ្យមានបញ្ហាឈឺចាប់នោះទេ។ ទន្ទឹមនឹងនោះ ការអនុវត្ត Pap smear គ្រាន់តែប្រមូលយកកោសិកាមួយចំនួនពិមាត់ស្បូននិងទ្វាមាសដើម្បីពិនិត្យប៉ុណ្ណោះ។
    •  សំណួរ៖ មុនពីធ្វើការពិនិត្យមហារីកមាត់ស្បូនគួរត្រៀមអ្វី? ចម្លើយ៖ មុនពេលពិនិត្យ 48 ម៉ោងមិនគួររួមភេទ មិនប្រើប្រាស់ tampon ឬថ្នាំព្យាបាលជំងឺផ្សិតទ្វាមាស ។
    •  សំណួរ៖ ហេតុអ្វី ខ្ញុំត្រូវធ្វើតេស្ត HPV ជាមួយនឹង Pap smear? ចម្លើយ៖ ការធ្វើតេស្ត HPV នឹងជួយរកឃើញវីរុសដែលបណ្តាលឧ្យកើតមហារីកមាត់ស្បូន និងងាយស្រួលក្នុងការគ្រប់គ្រងជំងឺ។
    • សំណួរ៖ តើពិនិត្យ HPV តាមវិធីណា? ចម្លើយ៖ ការពិនិត្យ HPV នឹងបានធ្វើឡើងតាមរយៈធ្វើតេស្ត ADN ដើម្បីរកឃើញវីរុស HPV ដែលមានក្នុងកោសិកាមាត់ស្បូន។
    •  សំណួរ៖ តើលទ្ធផលនៃការពិនិត្យយ៉ាងណា? ចម្លើយ៖ លទ្ធផលអាចនឹងធម្មតា ឬមិនប្រក្រតី តែបើលទ្ធផលមិនប្រក្រតី គឺតម្រូវឱ្យមានការតាមដាន ពិនិត្យ និង ព្យាបាលបន្ថេម ។
    • សំនួរ៖ តើកាន់តែឆាប់ពិនិត្យគឺកាន់តែល្អមែនទេ? ចម្លើយ៖ កាន់តែរកឃើញជំងឺ កាន់តែល្អ ពីព្រោះការរកឃើញទាន់ពេលវេលា គឺឱកាសព្យាបាលប្រឆាំងនឹងមហារីកក៏កាន់តែច្រើន។
    •  សំណួរ៖ តើការពិនិត្យអាចនឹងមានភាន់ច្រឡំឬទេ? ចម្លើយ៖ ក្នុងករណីខ្លះក៏អាចនឹងមានបញ្ហាភាន់ច្រឡំ និងត្រូវការពិនិត្យតាមវិធីសាស្ត្រផ្សេងទៀតដើម្បីពិនិត្យឡើងវិញ។
    •  សំណួរ៖ តើការពិនិត្យមហារីកមាត់ស្បូនមានប្រសិទ្ធភាពដែរឬទេ? ចម្លើយ៖ ការពិនិត្យមហារីកមាត់ស្បូនបានជួយកាត់បន្ថយអត្រាកើតមហារីកនិងបន្ថយអត្រាបាត់បង់ជីវិតបានល្អ ទន្ទឹមនឹងនោះក៏សបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនៃវិធីសាស្ត្រនេះផងដែរ។
    •  សំណួរ៖ តើការឆ្លុះព្យាបាលមាត់ស្បូនគឺជាអ្វី? ចម្លើយ៖ ការឆ្លុះព្យាបាលមាត់ស្បូន គឺជាវិធីសាស្ត្រពិនិត្យសុខភាពមាត់ស្បូន ដែលប្រើប្រាស់ឧបករណ៍តូចមួយដើម្បីឆ្លុះឱ្យឃើញអំពីស្ថានភាពមាត់ស្បូន។
    •  សំណួរ៖ ហេតុអ្វីខ្ញុំត្រូវឆ្លុះព្យាបាលមាត់ស្បូន? ចម្លើយ៖ ការឆ្លុះព្យាបាលមាត់ស្បូន នឹងជួយឱ្យគ្រូពេទ្យអាចវាយតម្លៃលើបញ្ហាផ្សេងៗដូចជា៖ ការរលាក polyp ឬសញ្ញានៃមហារីកមាត់ស្បូន។
    •  សំណួរ៖ ដំណើរការនៃការឆ្លុះព្យាបាលមាត់ស្បូនធ្វើឱ្យឈឺដែរឬទេ? ចម្លើយ៖ ចំពោះការព្យាបាលនេះមិនធ្វើឱ្យមានការឈឺទេ ប៉ុន្តែនឹងមានធ្វើឱ្យមានអារម្មណ៍ពិបាកទ្រាំបន្តិច តែគ្រូពេទ្យនឹងប្រើប្រាស់ឆែល ដើម្បីកាត់បន្ថយបញ្ហាមួយនេះ។
    • សំណួ៖ តើគួរធ្វើអ្វី ដើម្បីត្រៀមឆ្លុះព្យាបាល? ចម្លើយ៖ មិនតម្រូវឱ្យមានការត្រៀមអ្វីទេ អ្វីដែលសំខាន់គឺមុនពេលឆ្លុះព្យាបាល 24 ម៉ោង មិនគួររួមភេទនោះទេ។
    •  សំណួរ៖ តើសារៈសំខាន់នៃលទ្ធផលឆ្លុះព្យាបាលមាត់ស្បូនគឺជាអ្វី? ចម្លើយ៖ លទ្ធផលនៃការឆ្លុះនោះនឹងជួយឱ្យគ្រូពេទ្យអាចវិនិច្ឆ័យពីស្ថានភាពជាក់ស្តែង ដើម្បីរៀបចំផែនការព្យាបាលឬតាមដានបន្ថែម។
    •  សំណួរ៖ តើខ្ញុំគួរឆ្លុះព្យាបាលប៉ុន្មានដង? ចម្លើយ៖ ចំពោះស្ត្រីដែលទទួលបានលទ្ធផលធម្មតា គឺត្រូវការឆ្លុះ ៣ ឆ្នាំម្តង។ ប៉ុន្តែ ប្រសិនបើលទ្ធផលមិនប្រក្រតី គ្រូពេទ្យនឹងផ្តល់យោបល់ និងផ្តល់កាលបរិច្ឆែទពិនិត្យជាប្រចាំ។
    •  សំណួរ៖ តើការឆ្លុះមាត់ស្បូនអាចរកឃើញជំងឺមហារីកមាត់ស្បូនដែរឬទេ? ចម្លើយ៖ គឺមាន ការឆ្លុះមាត់ស្បូនអាចរកឃើញរោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ដើម្បីព្យាបាលទាន់ពេល។
    •  សំណួរ៖ ខ្ញុំត្រូវការសម្រាកការងារក្រោយពេលឆ្លុះមាត់ស្បូនដែរឬទេ? ចម្លើយ៖ ជាធម្មតា គឺមិនត្រូវការសម្រាកអ្វីទេ។
    •  សំណួរ៖ តើមានអការៈអ្វីកើតឡើងបន្ទាប់ពីឆ្លុះមាត់ស្បូនដែរឬទេ? ចម្លើយ៖ ជាធម្មតា គឺមិនមានអការៈអ្វីពិសេសទេ ក៏ប៉ុន្តែប្រសិនបើមានបង្ហូរឈាមខ្មៅឬមានក្លិននៃការប្រឆាំងបាក់តេរី តម្រូវឱ្យទៅជួបគ្រូបពេទ្យទាន់ពេល។
    • សំណួរ៖ តើគួរធ្វើបែបណា ដើម្បីឆ្លុះព្យាបាលមាត់ស្បូនទទួលបានប្រសិទ្ធភាព? ចម្លើយ៖ ការអនុវត្តតាមការណែនាំរបស់លោកគ្រូពេទ្យគឺកត្តាសំខាន់បំផុត ដើម្បីឆ្លុះព្យាបាលទទួលបានប្រសិទ្ធភាពនិងរកឃើញរោគសញ្ញានៃំងឺ។

•  សំណួរ៖ តើការធ្វើតេស្ត anapath លើកោសិកាមហារីកមាត់ស្បូនគឺជាអ្វី? ចម្លើយ៖ ការតេស្ត anapath នៃកោសិកាមហារីកមាត់ស្បូន គឺជាដំណើរការវិភាគកោសិកាពីសំណាកមាត់ស្បូន ដោយមីក្រូទស្សន៍ ដើម្បីកំណត់ថាកោសិកានោះប្រក្រតីឬអត់?
•  សំណួរ៖ តើហេតុអ្វីគួរតេស្ត Anapath លើកោសិកាមហាកីមាត់ស្បូន? ចម្លើយ៖ ការតេស្ត anapath ជួយធ្វើរោគវិនិច្ឆ័យទទួលបានលទ្ធផលច្បាស់លាស់ និង បញ្ជាក់បានកម្រិតធ្ងន់ធ្ងរនៃស្ថានភាពកោសិកា នឹងដឹងថាមានហានិភ័យនឹងជំងឺមហារីកមាត់ស្បូនដែរឬទេ?
•  សំណួ៖ តើគួរត្រៀមអ្វីមុនពេលយកសំណាកកោសិកាសម្រាប់ការពិសោធន៍? ចម្លើយ៖ មុនពេលយកសំណាកពិនិត្យ មិនគួររួមភេទ មិនប្រើប្រាស់ tampon និងមិនប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សិតទ្វាមាស។
• សំណួរ៖ តើរយៈពេលប៉ុន្មានទើបមានលទ្ធផលនៃការធ្វើតេស្ត anapath? ចម្លើយ៖ មិនអាចកំណត់បានពេលវេលាច្បាស់លាស់នោះទេ ប៉ុន្តែ ជាធម្មតា នឹងទទួលបានលទ្ធផលanapath បន្ទាប់ពី ពីរបីថ្ងៃ ឬពីរបីសប្តាហ៍។
•  សំណួរ៖ តើលទ្ធផលនៃការតេស្ត anapath ត្រឹមត្រូវពិតឬអត់? ចម្លើយ៖ ទោះបីជាត្រូវច្បាស់ តែមិនបាន 100% នោះទេ។ យ៉ាងណាម៉ិញ ដើម្បីច្បាស់ជាងនេះ អាចធ្វើការពិនិត្យបន្ថែមជាមួយនឹងវិធីសាស្ត្រផ្សេងៗបាន។
• សំណួរ៖ ប្រសិនបើលទ្ធផល anapath មិនប្រក្រតី គឺមានន័យបែបណា? ចម្លើយ៖ លទ្ធផលមិនប្រក្រតី គឺបង្ហាញអំពីការប្រែប្រួលរបស់កោសិកា អាចនឹងមានបញ្ហារលាក ឬជាសញ្ញាមហារីក។
• សំណួរ៖ តើមានវិធីណាដើម្បីកាត់បន្ថយអារម្មណ៍តានតឹងពេលរងចាំលទ្ធផល anapath ដែរឬទេ? ចម្លើយ៖ ស្វែងយល់អំពីស្ថានភាពរបស់ខ្លួន រួចពិភាគ្សាជាមួយគ្រូពេទ្យដើម្បីគ្រូពេទ្យ ជួយកាត់បន្ថយបាន។
•  សំណួរ៖ តើពេលណាតម្រូវឱ្យតេស្ត anapath នៃកោសិកាមាត់ស្បូន? ចម្លើយ៖ ការតេស្ត anapath នឹងបានធ្វើឡើងបន្ទាប់ពីរកឃើញសញ្ញាមិនប្រក្រតីនៃការពិនិត្យ Pap smear។
• សំណួរ៖ ប្រសិនបើលទផលមិនប្រក្រតី តើគួរធ្វើតេស្ត anapath សារជាថ្មីម្តងទៀតឬអត់? ចម្លើយ៖ ពេលខ្លះ គ្រូពេទ្យអាចយកសំណាកម្តងទៀតដើម្បីវិនិច្ឆ័យ និងពិនិត្យលទ្ធផលឡើងវិញ។
• សំណួរ៖ តើការធ្វើតេស្ត anapath លើកោសិកាមហារីកមាត់ស្បូនមានការឈឺឬអត់? ចម្លើយ៖ ការយកសំណាកពិនិត្យគឺមិនធ្វើឱ្យឈឺចាប់នោះទេ ប៉ុន្តែអាចធ្វើឱ្យមានអារម្មណ៍ពិបាកទ្រាំបន្តិចក្នុងប៉ុន្មាននាទីប៉ុណ្ណោះ។
7. រូបភាពនិង Video
• កម្រងរូបភាព និង វីឌីអូអំពីបន្ទប់ព្យាបាល ក្រុមវេជ្ជបណ្ឌិត និង ការថែទាំ។