នាយកដ្ឋានក្រពះពោះវៀន

ផ្នែក​​ក្រពះ​ពោះវៀន – បន្ទប់​ពិនិត្យ​មាន​កិត្យានុភាព​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា

មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​អន្តរជាតិ​ Med115 មាន​បទពិសោធន៍​ជាង ១០​ឆ្នាំ​​នៃ​វិស័យ​ព្យាបាល​ជំងឺ​ទូទៅ​​នៅ​ប្រទេស​កម្ពុជា។ ទន្ទឹម​នឹងនោះ ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​មាន​ជំនាញ​ខ្ពស់ បំពាក់​គ្រឿង​បរិក្ខា​ទំនើប កត្តា​នេះ​បានស​​បញ្ជាក់​ឲ្យ​ឃើញ​ថា Med115 ជា​ជម្រើស​ឈាន​មុខ​គេ​​របស់​ប្រជាជន​កម្ពុជា និង​បណ្តាប្រទេស​ជិត​ខាងដែល​មាន​តម្រូវការ​ពិនិត្យ​ព្យាបាល​។ ​

ផ្នែក​ក្រ​ពះ​ពោះវៀន – មជ្ឈមណ្ឌល​ជំនាញខ្ពស់​​នៃ​ផ្នែក​ក្រពះ​ពោះ​វៀន​ឈាន​មុខ​គេ​

ផ្នែក​ក្រពះ​ពោះវៀននៃ​ Med115 គឺ​ជា​មជ្ឈ​មណ្ឌល​​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺផ្សេងៗ​ទាក់ទង​នឹង​​ក្រពះ​ពោះ​វៀន ជាមួយ​នឹងក្រុម​គ្រូពេទ្យពូកែ និង​មាន​បទពិសោធន៍​យូរ​ឆ្នាំ។ លើស​ពី​នោះទៅ​ទៀត បណ្តា​វេជ្ជបណ្ឌិត​​ផ្នែក​ក្រពះ​ពោះ​វៀន​នៃ​មន្ទីរ​ពេទ្យ Med115 ជា​​អ្នក​ឯកទេស​ឆ្នើម​ឈាន​មុខ​គេ មាន​ជំនាញ​ខ្ពស់ និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ។

ជា​ពិសេស​នាយដ្ឋាន​មាន​បំពាក់​គ្រឿង​បរិក្ខា​ទំនើបនិង​ជឿន​លឿន​បំផុតដូច​ជា៖ ម៉ាស៊ីនអង់ដូស្កុប ម៉ាស៊ីន​ឆ្លុះអេកូ  ម៉ាស៊ីនស្កែន CT Scanner 128 slices ថត​កាំរស្មីអ៊ិចឌីជីថល​ ម៉ាស៊ីនធ្វើតេស្តជីវគីមីដោយស្វ័យប្រវត្តិ។ល។ ដើម្បី​​ជួយ​ធ្វើ​ការ​រោគវិនិច្ឆ័យឲ្យ​​ច្បាស់​លាស់ និង​ជួយ​ព្យាបាល​ទទួល​បាន​ប្រសិទ្ធភាព​ចំពោះ​គ្រប់​ជំងឺ​ទាក់ទង​នឹង​ផ្នែក​ក្រ​ពះ​ពោះ​វៀន។

​ឯកទេស​ព្យាបាល​ផ្នែក​​ជំងឺ​ក្រពះ​ពោះ​វៀន​យ៉ាង​ស៊ីជម្រៅ​

ផ្នែក​ក្រ​ពះ​ពោះ​វៀន​នៃ​មន្ទីរ​ពេទ្យ​ Med115 – អ្នក​ជំងឺ​នឹង​ទទួល​បាន​​ការ​ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​ដ៏​ពូកែ​ មាន​ជំនាញ​ខ្ពស់​និង​បទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​នោះ​​បណ្តា​ជំងឺច្រើន​ជួប​ប្រទះ​និង​ព្យាបាលច្រើមបំផុត​​ដូច​ជា៖

ជំងឺដំបៅ​ក្រ​ពះ

ជំងឺ​ច្រាល​អាស៊ីត​ក្រ​ពះ​

ជំងឺ​វិបត្តិ​រំលាយ​អាហារ​

ឈឺពោះរ៉ាំរៃ

ជំងឺ​ខ្សោយ​ពោះ​វៀន

ជំងឺ​រលាក​ពោះវៀន​ធំ​

ជំងឺ​រលាក​ថង់​ទឹក​ប្រមាត់​

ជំងឺក្រួស​ក្នុង​ថង់​ទឹកប្រមាត់​

ជំងឺ​រលាក​ថ្លើម​

ជំងឺ​រលាក​លំពែង

មហារីក​ក្រ​ពះ​ពោះ​វៀន​

…​និង​ជំងឺ​ផ្សេងៗ​ទាក់ទង​នឹង​​ក្រពះ​ពោះ​វៀន។

ទន្ទឹម​នឹងនោះ អ្នក​ជំ​ងឺ​នឹង​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​អំពី​របប​អាហារ​​មាន​វិទ្យាសាស្ត្រ ទម្លាប់​រស់​នៅ​ល្អៗ ឲ្យ​សមរម្យ​នឹង​ស្ថានភាព​សុខភាព​របស់​ខ្លួន។

សូម​អញ្ជើញ​មក​ជាមួយ​នឹង​​ផ្នែក​ក្រ​ពះពោះវៀន នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​អន្តរជាតិ Med115 ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​និង​ព្យាបាល​ ជា​ពិសេស​គឺ​ទទួល​បាន​ការព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ពូកែ ធ្វើ​ការ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ត្រូវ​ជំងឺ។ ​