ផ្នែកបេះដូង

ស្វាគមន៍​មក​ជាមួយ​នឹងមន្ទីរពេទ្យ​ពហុព្យាបាល Med115 – ដែល​ជាកន្លែង​នាំមក​ជូន​នូវការថែទាំ​មានគុណភាពឈាន​មុខ​គេ​នៃ​វិស័យសុខភាព​បេះ​ដូង។ ជាពិសេស ជា​មួយ​នឹង​បទ​ពិសោធន៍​ជាង ១០​ឆ្នាំ​ ផ្នែក​​បេះ​ដូងរបស់​យើង​ខ្ញុំ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​​អត្តភាព​របស់​ខ្លួន ដែល​ជា​មជ្ឈមណ្ឌល​មាន​កិត្យានុភាព ក្នុង​វិស័យ​ព្យាបាល​ជំងឺ​បេះ​ដូង​នៃប្រទេស​កម្ពុជា។ ខាងក្រោម​នេះ​​គឺ​ការឆ្លុះ​បញ្ចាំង​ឲ្យ​​​ឃើញពី​​​គុណភាព និង​សេវា​កម្ម​របស់​យើង​ខ្ញុំ​ផ្តល់​ជូន។

នាយកដ្ឋាន​ផ្នែក​បេះដូង​ Med115៖ ទីកន្លែង​ថែទាំ​បេះដូង​ដ៏​ជំនាញ​និង​លំដាប់​ខ្ពស់​

**1. បទពិសោធន៍យូរ​ឆ្នាំ​

ជាមួយ​នឹង​ដំណើរការ​ជាង ១០ ឆ្នាំ​នៃ​វិស័យ​សរសៃ​ឈាម​បេះ​ដូង ផ្នែក​បែះ​​ដូង​របស់​យើង​ខ្ញុំ មិន​ត្រឹម​តែជា​អង្គភាព​សុខាភុបាលប៉ុណ្ណោះទេ​ តែ​ជា​ទី​ប្រជុំ​នូវបទពិសោធន៍​ និង​ជា​កន្លែង​ដែល​យើង​ខ្ញុំ​បានប​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​សមត្ថភាព​និង​ជំនាញ​ ក្នុង​ការ​ថែទាំ​អ្នក​ជំងឺ​ដែល​មានជំងឺ​ទាក់ទង​នឹង​ផ្នែក​បេះដូង។

**2. ក្រុម​គ្រូពេទ្យ និងអ្នក​ឯកទេស​ល្បី​​ឈ្មោះ

គោល​បំណង​របស់​យើង​ខ្ញុំ គឺ​ធានា​ជូនអ្នកជំងឺ​នឹងទទួល​បាន​​ការ​ថែទាំ​ល្អ​បំផុត ពី​ក្រុម​គ្រូពេទ្យ​និង​អ្នក​ឯកទេស​ឈាន​មុខគេ​នៃ វិស័យ​បេះដូង។ ម្យ៉ាង​វិញទៀត ក្រុម​គ្រូពេទ្យ​នៃ​ផ្នែក​បេះ​ដូង Med115 បាន​ឆ្លង​កាត់​ការ​ជ្រើសរើសយ៉ាងតឹងរឹង ប្រកប​ដោយ​​ជំនាញ​ខ្ពស់ ក្រមសិលធម៌ល្អ និង​​មាន​ឆន្ទៈខ្ពស់ ដើម្បី​នាំមក​ដំណោះស្រាយ​សុខាភិបាលយ៉ាង​មាន​ប្រសិទ្ធភាព។ ​

**3. គ្រឿង​បរិក្ខា​ទំនើប

យើង​ខ្ញុំ​មោទនភាព​ដែល​បាន​បំពាក់​​​គ្រឿង​បរិក្ខា​ទំនើប និង​ឧបករណ៍វេជ្ជសាស្ត្រ​ជឿន​លឿន​បំផុត។ កត្តា​មួយនេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​ខ្ញុំធ្វើ​ការ​រោគវិនិច្ឆ័យ​បាន​ច្បាស់​លាស់​នោះទេ ថែមទាំង​​ផ្តល់​ជូន​បរិស្ថាន​វះកាត់​សុវត្ថិភាព​និង​មានប្រសិទ្ធភាព​ផងដែរ។ ​ ​

**4. ពហុ​សេវា​កម្ម

ផ្នែក​បេះ​ដូង​ Med115 មិន​ត្រឹមតែជាកន្លែង​ធ្វើ​ការ​​​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ប៉ុណ្ណោះទេ ថែម​ទាំង​ផ្តល់​ជូន​សេវាកម្ម​ផ្សេងៗ​ទៀត​ដូចជា៖ ការ​ថែទាំ​ក្រោយ​ពេល​វះ​កាត់ ប្រឹក្សាពិគ្រោះ​បល់​ពី​របប​អាហារ​​និង​ទម្លាប់​រស់​នៅល្អៗ​ ដើម្បី​នាំមក​ការ​ពិសោធន៍​ថែ​ទាំ​យ៉ាង​ល្អ​ឥតខ្ចោះ​ជូន​អ្នកជំងឺ។

**5. គុណភាព​កម្រិត​អន្តរជាតិ សេវា​កម្ម​យក​ចិត្តទុកដាក់ខ្ពស់

យើង​ខ្ញុំ​ប្តេជ្ញា​ផ្តល់​ជូនស្តង់ដារ​កម្រិត​អន្តរជាតិ​​ជូន​អ្នក​ជំងឺ។ ចាប់​តាំង​ពី​បោះ​ជំហាន​ឈាន​ចូល​មន្ទីរ​ពេទ្យ​រហូត​ដល់​ពេល​ត្រឡប់​ទៅ​គេហដ្ឋានវិញ រាល់​ការ​ពិសោធន៍​តែង​បាន​សាងឡើង​ដើម្បី​ធានា​មាន​ផាសុខភាព​និងផ្តល់ជូនទំនុកចិត្ត​បំផុត​ដល់​អ្នក​ជំងឺ។

**6. ទំនាក់​ទំនង​​ដៃគូ​អន្តរជាតិ

នាយកដ្ឋាន​ផ្នែក​បេះដូង​របស់​យើង​ខ្ញុំ​ មិន​ត្រឹម​​ដំណើរការឯករាជ្យទេ ថែមទាំង​មាន​ការ​ផ្សារភ្ជាប់​យ៉ាង​ស្អិត​រមួត​ជាមួយ​​ដៃគូរ​អន្តរជាតិ ជាពិសេស​​​ក្នុង​វិស័យ​ស្រាវជ្រាវ​និងការច្នៃប្រឌិត ដើម្បី​ធានា​ថា​យើង​​ខ្ញុំ​បាន​អនុវត្ត​នូវ​វិធីសាស្ត្រ​ជឿន​លឿន​បំផុត​ និង​ផ្តល់​ជូន​ប្រសិទ្ធភាព​ខ្ពស់ដល់អ្នក​​​ជំងឺ។ ​

**7. ថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់

យើង​ខ្ញុំ​មិន​ត្រឹម​តែផ្តោត​សំខាន់​លើ់​ការព្យាបាល​ប៉ុណ្ណោះទេ តែ​យើង​ខ្ញុំ​​មាន​ការយកចិត្ត​ដាក់​ខ្ពស់​លើ​ការ​ពិសោធន៍​របស់​អ្នក​ជំងឺ។ ស្ថិត​នៅនាយកដ្ឋាន​ផ្នែកបេះដូង​ អ្នក​នឹង​ទទួល​បាន​ភាព​កក​ក្តៅ​និង​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចាប់​ពី​ពេលចាប់​ផ្តើម​ធ្វើ​ការ​​​ណាត់​ជួប​រហូត​ដល់​ពេល​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។

សូម​ធ្វើ​ការ​ទាក់ទង​​ជាមួយ​នាយកដ្ឋាន​ផ្នែក​បេះដូង Med115

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​​ទី​កន្លែង​ដែល​មានទំនុកចិត្ត​ក្នុង​ការ​ថែទាំ​​បេះដូង។ សូម​ទំនាក់​ទំនង​ជាមួយ​យើង​ខ្ញុំ​ឥឡូវ​នេះ។ យើង​ខ្ញុំ​ធានា​នឹង​រួម​ដំណើរ​ជាមួយ​អ្នក​ក្នុង​​ដំណើរ​ថែទាំ​សុខភាព​បេះ​ដូង និង​ប្តេជ្ញា​ផ្តល់ជូន​ការ​ថែទាំ​យ៉ាង​ល្អ​បំផុត។

ជ្រើសរើស​ Med115 Polyclinic – ជ្រើសរើស​សុខភាព​និងសុខសាន្ត​!