នាយកដ្ឋានព្យាបាលដោយចលនា-ស្តារនីតិសម្បទា

នាយកដ្ឋាន​ព្យាបាល​ដោយ​ចលនា ស្តារនីតិសម្បទា – ដំណោះ​ស្រាយ​សម្រាប់​ជំងឺ​ផ្សេងៗ​ទាក់ទង​ដល់​ឆ្អឹង​សន្លាក់

ផ្នែក​ព្យាបាល​ដោយ​ចលនា ស្តារនិតីសម្បទា នៃ​មន្ទីរពេទ្យ​ពហុ​ព្យាបាល Med115 Polyclinic បាន​បំពាក់​សម្ភារៈ​គ្រឿង​បរិក្ខា​ពេទ្យគ្រប់​គ្រាន់​ និង​ក្រុម​​អ្នក​ឯកទេស​មាន​បទពិសោធន៍​យូរ​ឆ្នាំ មាន​សមត្ថភាព​​ព្យាបាល​ជំងឺផ្សេងៗ​ទាក់​ទង​នឹង​ជំងឺ​ឆ្អឹង​សន្លាក់​ដូច​ជា៖

  • ឈឺ​ចុក​ឆ្អឹង​សន្លាក់៖ ជាមួយ​នឹង​បច្ចេកទេស​ព្យាបាល​ដ៏​ទំនើប​ ​គួប​ផ្សំ​ជាមួយ​នឹងការ​ព្យាបាល​ដោយ​អគ្គិសនី ព្យាបាល​ដោយShortwave ឆ្លុះអេកូ និង​ការ​ធ្វើលំហាត់​ចលនា​ផ្សេងៗ។ល។ អាច​​ជួយ​បន្ថយ​ការ​ឈឺ​ចុក​ កែ​សុខភាព​ឆ្អឹងសន្លាក់​ឲ្យ​ប្រសើរ​ឡើង​វិញ។
  • សំណល់​នៃ​ជំងឺ​ស្ត្រូក៖ ការ​​អនុវត្ត​បច្ចេកទេស​​ព្យាបាល​ដោយ​ចលនា ជួយ​ជម្រុញដល់​សរសៃ​ប្រាសាទ ស្តារ​មុខងារ​ចលនា ភាសា និង​ការ​យល់ដឹង​ជូន​​អ្នកជំងឺ។
  • រលាក​សរសៃ​ប្រាសាទទី៧ ខ្វិនសាច់​ដុំមុខ៖ ជាមួយ​នឹងការធ្វើ​​​លំហាត់​ប្រាណ​សរសៃ​ប្រាសាទផ្សេងៗ​ ​គួប​ផ្សំ​នឹងការប្រើ​ម៉ាស៊ីន​ថែន ជួយ​ស្តារ​មុខងារ​សាច់​ដុំ​មុខ​​យ៉ង​ឆាប់​រហ័ស។​
  • ឈឺ​ស្មា​និងក ស្ពឹក​ដៃ​ ដោយ​សារតែ​ផល​វិបាក​នៃគ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល៖ អនុវត្ត​បចេកទេស ម៉ាស្សា ​ចាប់​ជីពចរ ព្រម​ជាមួយ​នឹងការ​ធ្វើ​​លំហាត់ចលនាផ្សេងៗ ​ជួយ​ចរន្តឈាមបានល្ង​ និងជួយ​បន្ថយ​ការ​ឈឺ​ចុក​ផងដែរ។
  • ជំងឺ​ឈឺខ្នងនិង​សរសៃ​ស្យាទិក៖ ជាមួយ​នឹង​បច្ចេកទេសចាក់ម្ជុល​វិទ្យាសាស្ត្រ ម៉ាស្សា​ចាប់​ជីពចរ Shortwave ម៉ាស៊ីនថែន។ល។ ជួយ​បំបាត់​ការ​ឈឺចាប់​នៅតំបន់ចង្កេះ ​ខ្នង​យ៉ាង​មាន​ប្រសិទ្ធភាព​។

ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ពូកែ វិធីសាស្ត្រ​ព្យាបាល​​មាន​វិទ្យាសាស្ត្រ​និង​ទំនើប ផ្នែក​ព្យាបាល​ដោយ​ចលនា – ស្តារ​នីតិសម្បទា​នៃ​​មន្ទីរពេទ្យ​ពហុ​ព្យាបាល Med115 Polyclinic ប្តេជ្ញា​នឹង​នាំមក​ជូន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជូន​អ្នក​ជំងឺ។ សូម​អញ្ជើញ​មក​កាន់​មន្ទីរពេទ្យ​យើង​ខ្ញុំ​ដើម្បី​ស្តារ​សុខភាព និង បង្កើន​គុណភាព​ជីវិត។