ចក្ខុ​វិស័យ​​

Med115 Polyclinic មាន​គោល​បំណង​​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់ ដែល​មាន​កិត្យានុភាព និង​ព្យាបាល​ជំងឺ​មានប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​​ប្រទេស​កម្ពុជា។

បេសកកម្ម

យើង​ខ្ញុំ​ធានា​នឹង​ផ្តល់​ជូន​ការ​ថែ​ទាំ​​នៃ​​វិស័យសុខាភិបាល​មាន​គុណភាព​ខ្ពស់ សុវត្ថិភាព និង ប្រសិទ្ធភាព​ជូន​អ្នក​ជំងឺ​គ្រប់ៗ​គ្នា។

ចំណុច​ពិសេស​

Med115 Polyclinic មោទនៈ​ភាព​ ដែល​ជា​ទី​កន្លែង​មួយ​ក្នុង​ចំណោម​ទី​កន្លែង​មានមូលដ្ឋាន​គ្រឹះ​នៃ​វិស័យសុខាភិបាល​​ឈាន​មុខ​គេ​នៅ​ក្នុងប្រទេស​ម្ពុជា ជាមួយ​នឹង​ចំណុច​ពិសេស​ដូច​ខាងក្រោម៖

ក្រុមវេជ្ជបណ្ឌិត​ និង​ក្រុម​ការងារ​​មាន​ជំនាញ​ខ្ពស់ មាន​បទពិសោធន៍​ច្រើន​ឆ្នាំ និងមារ​ការ​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជូន​អ្នកជំងឺ។

គ្រឿង​បរិក្ខា​ពេទ្យ​ទំនើប ធានា​បរិស្ថាន​ស្អាត និង​មាន​ផាសុខភាព​ជូន​អ្នក​ជំងឺ។

អនុវត្ត​បច្ចេកវិទ្យា​ទំនើប​​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ ដើម្បី​ជួយ​ដល់​អ្នក​ជំងឺទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​​ឆាប់​រហ័ស​។

សេវា​កម្ម​ថែ​ទាំ​អ្នក​ជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​រួស​រាយ។

ផលិតផល​និង​សេវា​កម្ម​

Med115 Polyclinic ផ្តល់​ជូន​​សេវា​កម្ម​សុខា​ភិបាល​ពហុ​ជំនាញ​ដូច​ជា​៖

សង្គ្រោះ​បន្ទាប់៖ ក្រុម​គ្រូ​ពេទ្យ​និងក្រុមការងារ​នៅ Med115 Polyclinic ទទួល​បានការ​បណ្តុះ​បណ្តាលយ៉ាង​​​ស៊ី​ជម្រៅ​ ដើម្បី​​ដោះ​ស្រាយ​​ស្ថានការណ៍​គ្រោះ​បន្ទាន់ បាន​ឆាប់​រហ័ស​និង​ប្រសិទ្ធភាព​។​

ពិនិត្យ​ព្យាបាល៖ យើង​ខ្ញុំ​ផ្តល់​ជូន​សេវា​កម្ម​ពិនិត្យ និង ព្យាបាល​ចំពោះ​ជំងឺ​ទូទៅ ពី​កម្រិត​ស្រាល​ដល់​កម្រិត​ធ្ងន់ ​ធានា​បាន​នូវ​គុណភាព និង ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល។

បន្ទប់​ព្យាបាល​ជំនាញ៖ យើង​ខ្ញុំ​មាន​បណ្តា​បន្ទប់​ព្យាបាល​យ៉ាង​ជំនាញ ជាមួយ​នឹង​ក្រុម​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនាញ​ឈាន​មុខ​គេ​នៃ​ផ្នែក​បេះ​ដូង ផ្នែក​ទូទៅ ផ្នែក​កុមារ និង​រោគស្ត្រី ព្រម​ទាំង​ផ្នែក​ផ្សេងៗ​ជា​ច្រើន។

ការ​ធ្វើ​តេស្ត​និង​រោគវិនិច្ឆ័យ​តាម​រូបភាព៖ យើង​ខ្ញុំ​មាន​​បន្ទប់​ធ្វើ​តេស្ត និង​បន្ទប់​ថតកាំរស្មីអ៊ិច អេកូ MRI ដើម្បី​ជួយធ្វើ​រោគ​វិនិច្ឆ័យ និង​តាម​ដាន​ជំងឺ​យ៉ាង​ត្រឹម​ត្រូវ។​

ក្រុម​គ្រូពេទ្យ​

Med115 Polyclinic ពិត​ជាមោទនភាព​ដែល​មាន​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ ដែល​បាន​បណ្តុះ​បណ្តាល​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​វិស័យ​សុខាភិបាល។ ​ទន្ទឹម​នឹងនោះ យើង​ខ្ញុំ​ធានា​នឹង​ផ្តល់​ជូន​នូវ​​ភាព​ជំនាញ និង​ថែ​ទាំង​អ្នក​ជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។

ស្នាដៃ

ក្នុង​រយៈ​ពេល​ដំណើរ​ការ​បាន 15​ឆ្នាំ មន្ទីរពេទ្យ Med115 Polyclinic ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​គុណភាព​សេវា​កម្មង និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការ​សង្គ្រោះ​ជីវិត។ យើង​ខ្ញុំ​ពិត​ជា​មាន​មោទនៈចំពោះ​ស្នា​ដៃ​មួយ​នេះ ម្យ៉ាង​ទៀតយើង​ខ្ញុំ​នឹង​ព្យាយាម​ផ្តល់​ជូន​សេវា​កម្ម​ល្អ​បំផុត​ដល់សង្គម។​

***Med115 Polyclinic៖ ទី​កន្លែង​ផ្តល់​អទិភាព​ដល់​សុខភាព​