ផ្នែកវះកាត់

ចំណងជើង៖ ឈាន​មុខ​គេអំ​ពី​គុណភាពថែទាំ​​វះ​កាត់​  – ផ្នែក​វះ​កាត់ Med115

ឧទ្ទេសនាម៖

ផ្នែក​វះ​កាត់​ Med115 មាន​ក្រុម​គ្រូ​ពេទ្យ​វេជ្ជបណ្ឌិត​​​និង​អ្នក​ជំនាញដ៏​ពូកែ ផ្តល់​ជូន​សេវា​កម្ម​វះកាត់ផ្សេងៗ​​ មាន​បំពាក់​គ្រឿង​បរិក្ខា​និង​បច្ចេកវិទ្យា​ទំនើបៗ​។  យើង​ខ្ញុំ​ប្តេជ្ញា​ នាំមកស្តង់ដារខ្ពស់​ក្នុង​ការ​ថែទាំវះ​កាត់​ជូនអ្នក​ជំងឺ។

អំពី​ផ្នែក​វះកាត់៖​

  • ឯកទេស​វះកាត់យ៉ាង​​​ទូលំទូលាយ​ – ​វះកាត់​ទូទៅ វះកាត់​ឆ្អឹង​​ វះកាត់សរសៃ​ប្រាសាទ វះកាត់ប្រព័ន្ធ​​ទឹក​នោម វះកាត់​ត្រចៀក-ច្រមុះ-បំពង់ក ​វះកាត់​កែសម្ផស្ស និង​ផ្សេងៗ​ទៀត។
  • ក្រុម​គ្រូពេទ្យ​ផ្នែក​​វះ​កាត់​មាន​បទពិសោធន៍ច្រើន​ឆ្នាំ​ ដែល​បាន​ឆ្លង​កាត់​ការវះកាត់​​រាប់​ពាន់​លើក និងទទួល​បាន​ភាព​ជោគជ័យ។ ជាពិសេស​​​​ក៏​មានគ្រូពេទ្យ​មាន​បទពិសោធន៍​ជាង 10-20 ឆ្នាំ។
  • គិលានុបដ្ឋានយិកា​ ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ថែទាំ 1-1 ជូន​អ្នក​ជំងឺ​មុន​និងក្រោយ​ពេល​វះកាត់។
  • បំពាក់​​បច្ចេកវិទ្យា​ទំនើប ប្រព័ន្ធរូបភាព​ដ៏​ជឿន​លឿន និង​មាន​បន្ទប់​វះកាត់​ដ៏​ជំនាញ​ផងដែរ។
  • ចំពោះ​ការវះកាត់នីមួយៗ​ តែង​គោរពយ៉ាងតឹងរ៉ឹង​​ ដើម្បី​ធានា​ថា​គ្រប់​ឧបកណ៍​វះកាត់​នឹង​បាន​សម្អាត​មេរោគទាំង​ស្រុង​។

វិធី​សាស្ត្រ​ដំណើរការ​៖

  • វាយ​តម្លៃ​និង ​និង​ផ្តល់​ជូន​សុខភាព​ល្អ​ជូន​អ្នកជំងឺ។
  • ​សហការ​យ៉ាងស៊ីចង្វាក់ ដើម្បី​​​អ្នក​ជំងឺ​ពិសោធន៍​ការវះ​កាត់​ដោយ​​រលូន ចាប់​ពីពេល​ចុះ​ឈ្មោះ​រហូត​ដល់ពេល​​ចេញ​ពី​មន្ទីរពេទ្យ។
  • ទំនាក់​ទំនងយ៉ាង​​ញឹកញាប់ រវាង​ក្រុម​គ្រូពេទ្យ​វះកាត់ និង​អ្នកជំងឺ ដើម្បី​តាម​ដាន​ការវះកាត់។
  • ការ​ថែទាំ​ក្រោយ​ពេល​វះកាត់​យ៉ាង យក​ចិត្ត​ទុកដាក់បំផុត ក្រុម​គ្រូពេទ្យ​ត្រៀម​ខ្លួន​ 24/7 ​ដើម្បី​ជំនួយ​ដល់អ្នក​ជំងឺក្នុង​រកណីមាន​ផល​វិបាក​កើតឡើង។
  • គ្រប់​គ្រង​ការ​ឈឺចាប់ និង​ព្យាបាល​ដោយ​ចលនា ដើម្បី​ឆាប់​ជាសះស្បើយ។

ជាមួយ​នឹង​វិធីសាស្ត្រដំណើរការ​ អ្នក​​ជំងឺ​ជាគោល​ គ្រឿង​បរិក្ខា​ទំនើប ក្រុមគ្រូពេទ្យ​មាន​ជំនាញ​ខ្ពស់ Med115 ប្តេជ្ញា​នាំមក​លទ្ធផលព្យា​បាល​ខ្ពស់​​​ជូន​អ្នក​ជំងឺ។ ​